Ecological catastrophe in Ukraine
Jan 21, 2015
first-story
ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០១៤
ដោយក្រុមស្រ្តីសាមញ្ញកម្ពុជា
នៅរសៀលម៉ោង២នាមហាវិថីសហព័ន្ធរុស្សី ផ្ទៃមេឃខៀវស្រឡះប្រែគ្របដណ្តប់ដោយពពកខ្មៅ និងខ្យល់បក់បោកដ៏ខ្លាំងមួយ រំពេច។ មួយស្របក់ក្រោយមកភ្លៀងក៏ចាប់ផ្តើមបង្អុរចុះមិនដាច់គ្រាប់ស្ទើរតែមិនចង់ឈប់។ រីឯមនុស្សម្នាកំពុងស្រវាគ្រប អាវភ្លៀង និងអាវក្រៅដើម្បីការពារខ្លួនពីសំណើម និងធូលី។ ពួកយើងបានឈប់ចូលផឹកកាហ្វេ និងរង់ចាំរហូតដល់ភ្លៀង រាំង។ កាហ្វេឡាតេក្តៅៗ កាហ្វេអាមេរិចកាណូ និងទឹកផ្លែក្រូចវល្លិក្រឡុកត្រូវបានលើកមកអោយពួកយើង ដែលកំពុង សើចក្អាកក្អាយ នាវេលានោះ។
តាមផ្ទាំងកញ្ចក់មើលទៅខាងក្រៅពួកយើងឃើញមនុស្សម្នាកំពុងប្រញាប់ប្រញាល់រកកន្លែងជ្រក តែចៀសមិនចូលហាងកាហ្វេ ពីព្រោះគេនឹងត្រូវចំណាយយ៉ាងហោចណាស់ ២ដុល្លារកន្លះគ្រាន់តែជ្រកនៅទីនេះ។ តម្លៃនេះអាចផ្គត់ផ្គង់អាហារបានមួយពេល សម្រាប់គ្រួសារមួយ។ ក្នុងជីវិតរស់នៅជាស្ត្រីសាមញ្ញ ពួកយើងតែងចំណាយពេល ភាគច្រើនរបស់យើងក្នុង ការគិតរកវិធី ដែលអាចធ្វើឲ្យសមាជិកគ្រួសារក៏ដូចជាមនុស្សជាទីស្រឡាញ់របស់ខ្លួនមានសុវត្ថិភាព និងសុភមង្គល។
សម្រាប់ថ្ងៃរសៀលដោយភ្លៀងជោគជាំនេះគឺជាពេលមួយសម្រាប់ពួកយើងមកគិត និងជជែកឲ្យបានជ្រៅបន្តិចអំពីជីវិត តួនាទី និងរបៀបដែលយើងអាចចូលរួមចំនែកក្នុងការធ្វើឲ្យស្ថានភាពនយោបាយ និងសេដ្ឋកិច្ចសង្គមសម្រាប់សង្គម ដែលយើងកំពុងរស់នៅប្រសើរឡើង។
ជារឿយៗ ពួកយើងភ្លេចចំណាយពេលសូម្បីតែ៥នាទីមកធ្វើការឆ្លុះបញ្ចាំងទៅលើការវិវដ្ត និងលទ្ធផលនៃប្រវត្តិសាស្ត្រ វប្បធម៌ សង្គម និងនយោបាយ។ ថ្ងៃនេះ មិត្តភក្តិដែលជាស្ត្រីធម្មតាពីរបីនាក់មានឱកាសមកពិភាក្សាឲ្យកាន់តែស៊ីជម្រៅថាតើ ភាពជាប់គាំងនយោបាយមានន័យយ៉ាងណា ហេតុអ្វីបានជាឱកាសផ្សះផ្សាគ្នារវាងអ្នកដឹកនាំពួកយើងមិនអាចកើតឡើង តើអ្នកដឹកនាំចង់បានអ្វី និងថាតើវិបត្តិនយោបាយ និងសង្គមមួយនេះនឹងអាចដោះស្រាយបានដោយរបៀបណា។ ទាំងនេះ សុទ្ធតែជាសំណួរដង្កូវ។ យើងអាចនិយាយម្យ៉ាងទៀតបានថា វាគ្មានចម្លើយសាមញ្ញសម្រាប់សំនួរទាំងនេះឡើយ ប៉ុន្តែវាមានភាពប្រទាក់ក្រឡាគ្នា និងស្មុគស្មាញ។ ពួកយើងបានចោតជាសំណួរថាតើភាពល្អប្រសើរផ្នែកនយោបាយ និងសង្គមអាចទៅរួចឬទេបើពួកយើងជាពលរដ្ឋនៅតែស្ងៀមស្ងាត់បែបនេះ។
នៅពេលដែលពួកយើងប្រៀបធៀបសំនួរទាំងនេះទៅនឹងស្ថានភាពរបស់អ្នកធ្វើដំណើរក្រោមដំណក់ភ្លៀងយើងឆ្ងល់ថាតើពួកគេគួររង់ចាំរហូតដល់ភ្លៀងរាំងដើម្បីកុំឲ្យទទឹកខ្លួន ឬគួររកវិធីការពារខ្លួនដើម្បីធ្វើយ៉ាងណាឲ្យពូកគេនៅតែអាចទៅដល់គោលដៅ ដោយសុវត្ថិភាពបាន។ ទោះបីជាពួកគេនៅតែបន្តរង់ចាំយ៉ាងណាក្តី វាមិនប្រាកដថាពួកគេមានសុវត្ថិភាព ហើយក៏មិនច្បាស់ ថាភ្លៀងនឹងរាំងនៅពេលណាដែរ។ ហេតុនេះ វិបត្តិនយោបាយ និងសង្គមក៏ស្រដៀងនឹងស្ថានភាពនេះដែរ ដែលអាចឆ្លុះបញ្ចាំងទៅលើឥរិយាបថរបស់ពួកយើង ថាតើពួកយើងនឹងចូលរួម ឬធ្វើព្រងើយកន្តើយនឹងរឿងរ៉ាវទាំងនោះឬយ៉ាងណា។
ជាការពិត ពួកយើងត្រូវអរគុណដល់ព្រះភិរុណដែលផ្តល់ឱកាសឲ្យពួកយើងដើម្បីធ្វើការពិភាក្សាឆ្លុះបញ្ចាំងមួយដែល ពោពេញដោយគំនិតយោបល់ និងទស្សនវិស័យចេញពីពលរដ្ឋសាមញ្ញ។ វាប្រាកដណាស់ថាការសន្និដ្ឋាន របស់ពួកយើងអាចមិនមានលក្ខណៈបែបវិជ្ជាជីវៈ មិនប្រកបដោយចំណេះដឹងជ្រៅជ្រះ ឬត្រឹមត្រូវតាមបែបវិទ្យាសាស្រ្ត ប៉ុន្តែពួកយើងមិនព្យាយាមស្វែងរកចម្លើយដែលត្រូវ ឬអត់នោះទេ ប៉ុន្តែផ្តោតសំខាន់ទៅលើការគិតបែបវិភាគស៊ីជម្រៅ និងឆ្លុះបញ្ចាំង។ពួកយើងចាត់ទុកការពិភាក្សានេះ ជាកិច្ចសន្ទនា ជាវត្ថុធាតុដើមមិនមែនជាផលិតផលសម្រេចនោះទេ។ គ្មានការសន្និដ្ឋាន ឬវិនិច្ឆ័យជាក់លាក់ណាមួយក្នុងការកំណត់ថាអ្នកណាត្រូវ អ្នកណាខុសឡើយ ហើយទាំងអស់គ្នាមិនគួរមាន អារម្មណ៍ភ័យខ្លាចក្នុងការនិយាយចេញនូវ គំនិតរបស់ខ្លួននោះដែរ។ការណ៍នេះនឹងជួយបណ្តុះនូវវប្បធម៌របស់ខ្មែរ ក្នុងការចែករំលែក ការពិភាក្សា និងការរៀនសូត្រ។ ពួកយើងកម្រស្តាប់ និងយកទស្សនៈរបស់ជនសាមញ្ញណាស់ ពីព្រោះពួកយើងត្រូវបានបង្រៀនឲ្យមានភាពជឿជាក់ទៅលើឯកសារយោងបែបវិទ្យាសាស្រ្ត និងភស្តុតាងតាមបែបវិជ្ជាជីវៈ ដែលជាទូទៅត្រូវបានប្រើប្រាស់ក្នុងការដកចេញ និងបំបិទសម្លេងរបស់សាមញ្ញជនដែលមានបទពិសោធច្រើនត្រូវចែករំលែក។
ពួកយើងដឹងថាការផ្លាស់ប្តូរចាប់ផ្តើមពីការនិយាយចេញ ជាពិសេសពីអ្នកដែលមិនមានគំនិតអ្វីត្រូវលាក់បាំង និងគ្រាន់តែចង់បានសង្គមមួយដែលមានការគោរព ភាពស្មើគ្នា និងយុត្តិធម៌តែប៉ុណ្ណោះ។ ល្បែងនយោបាយ និងផលប៉ះពាល់ ពួកយើងចាប់ផ្តើមមើលចេញពីតួអង្គ សំខាន់ដែលមានឥទ្ធិពលផ្នែកនយោបាយ និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រ នេះដែលមានប្រទេសចិន វៀតណាម និងសហរដ្ឋអាមេរិកទាំងក្នុងអតីតកាល និងពេលបច្ចុប្បន្ន។ វាគ្មានវិធីធ្វើនំខេកណា ដែលសុទ្ធល្អនោះទេ ដែលប្រៀបដូចជាជំនួយអភិវឌ្ឍន៍ពីអន្តរជាតិ លជះមកសំដៅជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការវិនិយោគ បរទេស និងក្នុងស្រុកនៅតាមបណ្តាប្រទេសនានា រួមទាំងកម្ពុជាផងដែរ។ បន្ទាប់មកពួកយើងបានចោទសំណួរទៅលើកម្មវិធី វិនិយោគ និងពាណិជ្ជកម្មសេរីភាវូបនីយកម្ម ដែលបង្កើតដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសជាច្រើន និងក្នុងប្រទេស របស់ពួកយើងផ្ទាល់។ បន្ទាប់មកទៀត ពួកយើងទៅមើលពីភាពតានតឹងផ្នែកនយោបាយរវាងប្រទេសវៀតណាម និងចិន ប៉ុន្តែក៏មើលពីទំនាក់ទំនងដ៏សំខាន់រវាងសហរដ្ឋអាមេរិច និងចិនក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ចផងដែរ។ ចេញពីការវិភាគជាមូលដ្ឋានរបស់ពួកយើង ទ្វីបអាស៊ី និងតំបន់អាស៊ានគឺជាទីផ្សារដ៏ធំមួយជាមួយនឹងកម្លាំងពលកម្មទាប សម្រាប់ការវិនិយោគរបស់ឯកជន និងសាជីវកម្មរកប្រាក់ចំណេញ។
កម្ពុជាជាប្រទេសប្រសព្វមួយដែលផ្តល់ឱកាសដល់ការវិនិយោគ និងការធ្វើពាណិជ្ជកម្មយ៉ាងល្អប្រសើរនៅ ក្នុងតំបន់ដោយរួម បញ្ចូលនូវធនធានធម្មជាតិ និងកម្លាំងពលកម្មទាប។ បណ្តាប្រទេសអភិវឌ្ឍ និងកំពុងអភិវឌ្ឍមើលឃើញ កម្ពុជាជាកន្លែង ផ្តល់ឱកាសដល់ការបណ្តាក់ទុន និងធ្វើពាណិជ្ជកម្ម ដែលអាចភ្ជាប់ទៅកាន់ទីផ្សារធំជាងនេះនៅក្នុងតំបន់ ជាពិសេសក្រោយ ពីសមាហរណកម្មអាស៊ាននៅឆ្នាំ ២០១៥ខាងមុខ។ វាហាក់ដូចជាមើលឃើញថា សហរដ្ឋអាមេរិកកំពុងគាំទ្រ គណបក្សប្រឆាំង របស់កម្ពុជា និងប្រើប្រាស់ជំនួយអភិវឌ្ឍ បរទេសរបស់ខ្លួនជាយុទ្ធសាស្រ្តមួយដើម្បីជំរុញឥទ្ធិពល នៃកម្មវិធីពាណិជ្ជកម្មសេរី របស់ខ្លួនដែលនឹងអាចពង្រីកទីផ្សារបានកាន់តែទូលាយ និងអាចគ្រប់គ្រងប្រព័ន្ធនយោបាយនៅក្នុងតំបន់នេះ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានមានចំណងទាក់ទងដ៏ប៉ិនប្រសព្វជាមួយកម្ពុជាតាំងពីសម័យសង្គ្រាមវៀតណាមដែលមានកងទ័ពកាន់កាប់ដោយអាមេរិក និងផែនការទម្លាក់ គ្រាប់បែកជាសម្ងាត់ ហើយបន្តចូលមករបបប្រល័យពូជសាសន៍ និងពេលបច្ចុប្បន្ន។ ផ្ទុយទៅវិញប្រទេសចិនមិនបានលូកដៃចូលក្នុងកិច្ចការ រដ្ឋាភិបាល ហើយផ្តល់ប្រាក់កម្ចីទៅលើ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តដោយមិនភ្ជាប់មកនូវលក្ខខណ្ឌ សិទ្ធិមនុស្សណាមួយទេ។ ទោះជាយ៉ាងណាក្តីកម្លាំងសេដ្ឋកិច្ច និងនយោបាយដែលកំពុងលូតលាស់ខ្លាំងរបស់ប្រទេសចិន ត្រូវបានដឹងឮជាសាកល និងគួរតែត្រូវបានចាត់ទុកជាមូលដ្ឋាននៃកម្មវិធីរបស់ខ្លួននៅប្រទេសកម្ពុជា។ សហរដ្ឋអាមេរិកច្បាស់ជាមើលឃើញប្រទេសចិនជាគូប្រកួតប្រជែងនៅក្នុងការគ្រប់គ្រងរបស់ខ្លួនលើពាណិជ្ជកម្មបរទេស និងការវិនិយោគនៅកម្ពុជា។
អ្វីដែលជារឿងគួរឲ្យសោកសៅ និងតានតឹងក្នុងចិត្តសម្រាប់ពួកយើងគឺជនជាតិខ្មែរដែលតែង មានជម្លោះផ្ទៃក្នុងជាញឹកញាប់ ជាមួយគ្នាឯងចាប់តាំងពីកម្រិតថ្នាក់ដឹកនាំ និងសង្គមទាំងមូល។ ពួកគេជ្រើសរើសគាំទ្រខាងគណបក្សកាន់អំណាច ឬគណបក្សប្រឆាំង ឬក៏ទៅរួមដៃជាមួយស្តេចតោភាគខាងលិច និង/ឬស្តេចខ្លាប្រចាំអាស៊ី។ ក្រៅពីពលរដ្ឋធម្មតា យើងក៏ឃើញមានទាំងអង្គការសង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាលទាំងជាតិ និងអន្តរជាតិ។
តើអ្នកដឹកនាំចង់បានអ្វីពីរឿងនេះ? ប្រហែលចម្លើយដ៏សាមញ្ញបំផុតនោះ គឺដើម្បីបង្កើនផលប្រយោជន៍ កិត្តិយស និង អំណាចរបស់ខ្លួន។ អ្នកដឹកនាំប្រើដៃចង្អុលដាក់គ្នារកអ្នកណាត្រូវអ្នកណាខុសដោយគ្មានការយោគយល់ ឬឆន្ទៈក្នុងការ កែតម្រូវកំហុសដែលម្ខាងៗមាន ហើយប្រជាពលរដ្ឋកម្រនឹងបានលឺពីការពន្យល់ដែលសមហេតុផលពី គណបក្សទាំងពីរណាស់។
អ្វីដែលពួកយើងមើលឃើញគឺគណបក្សមួយកំពុងប្រើប្រាស់កងយោធាដើម្បីគ្រប់គ្រងស្ថានភាពដែលយកលេសជាការរក្សាសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព និង សន្តិសុខសង្គម ខណៈដែលម្ខាងទៀតតវ៉ាថាវាជាការគាបសង្កត់ មិនមាន លក្ខណៈប្រជាធិបតេយ្យ និងរឹតត្បិតសិទ្ធិសេរីភាព និងសិទ្ធិមនុស្សដែលពួកយើងត្រូវតែប្រឆាំង។ ម្លោះដែលចេះតែបន្តមកនោះ គឺសំដៅថាតើសិទ្ធិមនុស្សត្រូវបានគ្រប់គ្រងដោយច្បាប់ និងបទបញ្ញត្តិឬអត់ លធ្វើឲ្យក្រុមប្រឆាំងមិនអាចធ្វើអ្វីបានដោយសេរី។ ទោះជាយ៉ាងនេះក្តី វាមិនបញ្ចប់ត្រឹមនេះដោយស្រួលៗទេ។
ការទាមទារសំខាន់របស់ប្រជាពលរដ្ឋត្រូវបានបំភ្លេចបាត់នៅត្រង់ចំនុចកណ្តាលនៃជម្លោះនេះ។ ប្រសិនបើពួកយើង មិនប្រុងប្រយ័ត្ន និងពង្រឹងជំហរឲ្យរឹងមាំទេ ពួកយើងជាប្រជាជនសាមញ្ញ និងជាអ្នកដែលរងគ្រោះនឹងត្រូវបាន ដឹកនាំទៅរក ទិសដៅខុសៗគ្នាដែលនឹងក្លាយជាផ្នែកមួយនៃល្បែងអំណាចសម្រាប់ពួកអភិជន ឬអ្នកនយោបាយតែពីរបីនាក់ប៉ុណ្ណោះ។ នេះគឺជាប្រភេទឆាកល្ខោនដែលធ្វើឲ្យជនជាតិខ្មែរកើតមាននូវភាពស្អប់ខ្ពើម ភាពភ័យខ្លាច ភាពមិនទុកចិត្ត និងគេចវេសពីនយោបាយ។ សម្រាប់ប្រជាជនខ្មែរធម្មតា នយោបាយត្រូវកំនត់តែនៅកម្រិតគណបក្សនយោបាយ ជាជាងការរួមបញ្ចូលទំនាក់ទំនងនៃអំណាច និងសមាសភាពនៅកម្រិតប្រជាជនធម្មតានោះឡើយ។
ជាក់ស្តែង មានមនុស្សមួយចំនួនដែលបញ្ចេញប្រតិកម្មទៅលើការផលប៉ះពាល់អវិជ្ជមានពីការអភិវឌ្ឍដូចជាការ បាត់បង់ដីធ្លី ផ្ទះសំបែង ធនធានធម្មជាតិ និងជីវភាពរស់នៅប្រចាំថ្ងៃជាដើម។ ទោះបីជាសកម្មភាពទាំងនេះអាចមិនត្រូវបាន បង្កឡើង ដោយផ្ទាល់ពីគណបក្សនយោបាយក៏ដោយ មន្ត្រីដែលបានបោះឆ្នោះជ្រើសតាំងដោយពួកយើងមិនបានបំពេញកិច្ចការ ជាដុំកំភួនក្នុងការធ្វើឲ្យស្ថានភាពទាំងនេះបានប្រសើរឡើងនោះទេក្រៅពីការបង្ក្រាប និងបំភ្លៃការពិត។ ដូចនេះវាបង្កើតឲ្យ មានស្ថានភាពតានតឹង ពីព្រោះអ្នកធ្វើការសម្រេចចិត្ត និងអ្នករងគ្រោះមិនអាចសហការគ្នា កំណត់នូវបញ្ហាក្នុងនាម ជាអ្នកទទួលកាតព្វកិច្ច និងអ្នកកាន់កាប់សិទ្ធិ។ សាធារណជនចៀសវាងពីការប្រមូលផ្តុំ និងតស៊ូមតិរួមគ្នាដើម្បីសង្គម ដ៏ប្រសើរមួយ និងពិភពមួយផ្សេងទៀត ពីព្រោះតែភាពភ័យខ្លាច ខ្វះទំនុកចិត្ត និងខ្វះការលះបង់ក្នុងការយកឈ្នះនូវប្ រយោជន៍ផ្ទាល់ខ្លួនមក ឆ្ពោះទៅរកប្រយោជន៍រួមវិញ។
ម្តងហើយម្តងទៀត និងអស់ពីរបបមួយទៅរបបមួយប្រជាជនមានភាពនឿយហត់ក្នុងការផ្តល់ក្តីសង្ឃឹមទៅលើអ្នកដឹកនាំ។ ពីរបីថ្ងៃក្រោយពីការសន្ទនានៅហាងកាហ្វេនាពេលធ្លាក់ភ្លៀងនោះមកពួកយើងមើលទៅមេឃហាក់ដូចជាស្រឡះជាងមុន និងគ្មានភ្លៀង និងទឹកលិចជោជន់នៅក្នុងទីក្រុងច្រើនទេ។ ធម្មជាតិប្រហែលជាចង់ស្ងប់ស្ងាត់បន្តិចចេញពីភាពតានតឹង និងការគាបសង្កត់ផ្នែកនយោបាយ។
វាហាក់ដូចជាប្រសើរឡើងនៅពេលដែលអ្នកដឹកនាំអាចពិភាក្សាពីភាពជាប់គាំងនយោបាយក្នុងឥរិយាបថចាស់ទុំ និងប្រកាន់នូវសន្តិវិធី។ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់នៅឡើយទេពីព្រោះរបៀបវារៈពិតប្រាកដមិនត្រឹមតែជាការបញ្ចូលគ្នា ឬធ្វើការជាមួយគ្នានោះទេ តែផ្តោតសំខាន់ជាងនេះទៅលើការយកនូវបញ្ហាដែលមិនទាន់បានដោះស្រាយ ទាំងអស់របស់ប្រជាជនមកដាក់បញ្ចូលក្នុងដំណោះស្រាយជាលក្ខណៈប្រព័ន្ធ និងប្រកបដោយយុទ្ធសាស្រ្ត។
អំពើសប្បុរសធម៌ កិត្តិនាម និងការទទួលខុសត្រូវ ពួកយើងឆ្លៀតពេលបន្ថែមទៀតទៅធ្វើការឆ្លុះបញ្ចាំង ឲ្យបានកាន់តែច្បាស់ ដើម្បីឈានពីស្រ្តីធម្មតាទៅជាអ្នកវិភាគ បានជ្រៅជ្រះជាងមុនបន្តិច។
ពួកយើងធ្វើការប្រៀបធៀបទិដ្ឋភាពនយោបាយខាងដើមទៅនឹងការជជែកវែកញែកថ្មីៗនេះអំពីករណីដែលលាតត្រដាងពីអ្នកស្រី ម៉ម សុម៉ាលី មូលនិធិរបស់គាត់ និងអង្គការដែលទទួលបានជំនួយដោយផ្ទាល់ពីមូលនិធិសុម៉ាលី។ អ្នកស្រី ម៉ម រងការរិះគន់ពីការរៀបចំសាច់រឿងពីមួយទៅមួយដើម្បីបង្កើតជារូបភាពនៃការជួយសង្គ្រោះជីវិតស្រ្តី និងកុមារីជាច្រើនចេញ ពីការជួញដូរមនុស្ស និងទាសភាពផ្លូវភេទ។ គាត់ត្រូវបានលើកតម្កើងជាវីរនារីមួយរូបនៅលើពិភពលោក ក្នុងវិស័យការងារ របស់គាត់។ មូលនិធិម៉មសុម៉ាលី មានការទទួលស្គាល់ជាសាកល ដឹងឮ និងទទួលបាននូវការបរិច្ចាគក៏ដូចជាជំនួយ ជាច្រើនពីឥស្សរជនកំពូលលើពិភពលោក និងក្រុមអ្នកមាន ដើម្បីគាំទ្រដល់កម្មវិធីប្រឆាំងនឹងការជួញដូរមនុស្ស និងដើម្បីជួយដល់ដំណើរការនៃមជ្ឈមណ្ឌលស្តារនីតិសម្បទា។
នៅខែឧសភា ឆ្នាំ២០១៤ អត្ថបទស៊ើបអង្កេតមួយរបស់ សារព័ត៌មាន ញូវវីក(NewsWeek) បានបង្ហាញខ្លះៗពីភាពមិនស៊ីគ្នា នៃរឿងរ៉ាវ និងការធ្វើបទបង្ហាញរបស់អ្នកស្រីម៉ម ដោយមើលទៅលើការឆ្លើយតបពីស្រ្តី សមាជិកគ្រួសារ និងអ្នកទាំងឡាយដែលជាផ្នែកនៃករណីទាំងនោះ ។ ក្នុងពេលដ៏ខ្លីមួយ មូលនិធិម៉មសុម៉ាលី បានប្រកាសពីការលាលែង របស់អ្នកស្រីម៉ម ក្រោយពីការស៊ើបអង្កេត និងវាយតម្លៃរបស់ខ្លួន។
ខាងមូលនិធិបានបញ្ជាក់ច្បាស់ថាគ្មានទំនាក់ទំនងអ្វីទៀតទេជាមួយស្រ្តីម្នាក់ឈ្មោះឡុង ប្រុស ដែលត្រូវបានកំនត់ថាជាអ្នក បានរំដោះពីទាសភាពផ្លូវភេទកន្លងមកនោះ។ យោងទៅតាមសារព័ត៌មាន ញូវវីក (NewsWeek) ប្រុស មកពីគ្រួសារក្រីក្រមួយ ហើយត្រូវបានបញ្ជូនទៅរកការបណ្តុះបណ្តាលវិជ្ជាជីវៈនៅអង្គការ អាហ្វាស៊ីប ( AFESIP) ខណៈដែលគាត់មានពិការ ភាពផ្នែកចក្ខុ។ គាត់គ្មានជាប់ពាក់ព័ន្ធអ្វីទាល់តែសោះក្នុងការធ្វើទារុណកម្មពីការជួញដូរផ្លូវភេទ ប៉ុន្តែអ្នកស្រីម៉ម បានរៀបចំរឿងរ៉ាវទាំងអស់ឲ្យគាត់និយាយនៅតាមប្រព័ន្ធផ្សព្វផ្សាយ និងការបោះពុម្ពនានា។ ករណីស្រដៀងគ្នានេះរបស់ មាស រដ្ឋា ដែលអ្នកស្រីម៉ម បានរៀបចំឲ្យគាត់បំភ្លៃរឿងរ៉ាវនៅលើទូរទស្សន៍បារាំងដែលថាគាត់ត្រូវបានគេយកទៅលក់នៅផ្ទះបន។ ចុងក្រោយ អ្នកស្រី ម៉ម ត្រូវបានជាប់អន្ទាក់ពីការកុហករបស់ខ្លួន ។
ទាំងនេះគ្រាន់តែជាករណីពីរប៉ុណ្ណោះដែលត្រូវបានលាតត្រដាង ប៉ុន្តែពួកយើងមិនប្រាកដថានៅមានករណីប៉ុន្មានទៀត ដែលបានលាក់បាំង និងស្រ្តីប៉ុន្មាននាក់ដែលត្រូវបានប្រើប្រាស់ជាឧបករណ៍សម្រាប់បង្កើតកិត្តិស័ព្ទឲ្យអ្នកស្រីម៉ម ក៏ដូចជាបម្រើដល់កម្មវិធីរបស់មូលនិធិនោះដែរ។
ពួកយើងជាស្រ្តីសាមញ្ញដែលជឿថាការប្រឆាំងនឹងការជួញដូរមនុស្ស កម្មវិធីប្រឆាំងនឹងការកេងប្រវ័ញ្ច និងទាសភាពផ្លូវភេទ តែងចង់ធ្វើការលុបបំបាត់ទាំងស្រុងនូវមុខរបររកស៊ីផ្លូវភេទ ខណៈដែលមានមនុស្សមួយចំនួន (ភាគច្រើនជាស្រ្តី) ជ្រើសរើសយកមុខរបររកស៊ីផ្លូវភេទជាការចិញ្ចឹមជីវិតដោយស្ម័គ្រចិត្ត និងប្រកបដោយស្មារតីរបស់ខ្លួន។ មូលនិធិ ម៉ម សុម៉ាលី ជាអង្គការមួយក្នុងចំណោមអង្គការទាំងឡាយដែលប្រើប្រាស់គោលការណ៍ជាអ្នកលុបបំបាត់ និងជារឿយៗបំភ្លៃសម្លេង និងសិទ្ធិរបស់អ្នករួចផុតពីការរងគ្រោះពីការជួញដូរ ព្រមទាំងមិនអើពើនឹងសហគមន៍ទាំងមូលរបស់អ្នកប្រកបរបររកស៊ីផ្លូវភេទ។ ស្រ្តីដែលអាចរួមភេទបានតាមផ្លូវច្បាប់ អ្នករកស៊ីផ្លូវភេទជាបុរស និងអ្នកកែភេទគួរតែត្រូវបានផ្តល់នូវការ គោរពចំពោះ ការគ្រប់គ្រង ពេញសិទ្ធិទៅលើរាងកាយ និងស្វ័យភាពផ្នែកភេទរបស់ពួកគេជាជាងការធ្វើឲ្យមានការមាក់ងាយពីសង្គម និងវប្បធម៌ទៅលើពួកគេ។ ដូចនេះការលាលែងរបស់អ្នកស្រីម៉ម សុម៉ាលី មិនបានផ្លាស់ប្តូរអ្វីច្រើនទេសម្រាប់អ្វីដែលយើងបាន មើលឃើញរួចជាស្រេចថាជាបញ្ហាក្នុងគោលការណ៍អនុវត្តទាំងមូល និងនយោបាយរបស់អង្គការដែលធ្វើការប្រឆាំង នឹងការជួញដូរមនុស្ស និងទាសភាពផ្លូវភេទ។ ពួកយើងក៏បានចោតជាសំណួរថា តើការស៊ើបអង្កេតដែលធ្វើឡើងដោយ មូលនិធិម៉មសុម៉ាលី នោះ មានឯករាជ្យភាពកម្រិតណា។ ទោះបីជាគេបានអះអាងពីការចំណាយ និងការគ្រប់គ្រងហិរញ្ញវត្ថុ ដែលមានតម្លាភាព និងឈប់ពាក់ព័ន្ធនឹងអ្នកស្រីម៉មក៏ដូចជាបុគ្គលពីរបីនាក់ ដែលបានទាក់ទងក្នុងករណី ដែលបានស៊ើបអង្កេត នោះក៏ដោយតើការបញ្ឈប់នាយកប្រតិបត្តិម្នាក់ចេញពីតំណែងរបស់គាត់ពិតជាអាចបញ្ជាក់ថាមូលនិធិម៉មសុម៉ាលីជាអង្គការដែលគួរឲ្យទុកចិត្ត និងធ្វើការងារដែលមានតម្លៃពិតប្រាកដមែនឬទេ? វាពិបាកនឹងជឿណាស់ថា ស្ថាប័នទាំងមូល និងអ្នកគ្រប់គ្រង នៅមូលនិធិម៉មសុម៉ាលី មិនបានដឹងពីបញ្ហានិងភាពមិនប្រក្រតីក្នុងរឿងរបស់ម៉មសុម៉ាលី និងប្រតិបត្តិការរបស់គាត់ បន្ទាប់ពីប្រតិបត្តិការកម្មវិធីអស់រយៈពេលជាយូរមក ហើយ។ ពួកយើងរំពឹងថា មូលនិធិម៉មសុម៉ាលីនឹងត្រួតពិនិត្យ គោលការណ៍សម្រាប់បំពេញការងារ និងតម្លាភាពរបស់ខ្លួនឡើងវិញ និងគណនេយ្យភាពទៅលើស្រី្ត និងកុមារីរាប់រយ រាប់ពាន់នាក់ ដែលមូលនិធិបានអះអាងថានឹងជួយសង្រ្គោះតាមគំរូអនុវត្តបែបនេះ។
នយោបាយ និងទំនួលខុសត្រូវរបស់បុគ្គល និងស្ថាប័នខណៈដែលយើងកំពុងមើលទៅលើទំនួលខុសត្រូវរបស់ស្ថាប័ន ពួកយើងក៏សង្ឃឹមដែរថាអ្នកស្រីម៉មនឹងទទួលខុសត្រូវចំពោះការកុហកបោកប្រាស់របស់ខ្លួន ហើយចេញមកប្រឈមមុខ នឹងសាធារណជន ជាពិសេសស្រ្តី និងកុមារីជាច្រើនដែលត្រូវបាននាំមកមជ្ឈមណ្ឌលក្រោមការដឹកនាំរបស់គាត់ ជាជាងការលាលែងពីមុខតំណែងជានាយកប្រតិបត្តិហើយនៅបន្តសម្ងំយ៉ាងស្ងៀមស្ងាត់បែបនេះ។
នោះអាចចាត់ទុកថាជាទង្វើមិនទទួលខុសត្រូវរបស់អ្នកដែលមានឋានៈខ្ពង់ខ្ពស់។ វាជារឿងគួរឲ្យភ្ញាក់ ផ្អើលមួយដែល មកដល់ថ្ងៃនេះ ពួកយើងមិនបានលឺការឆ្លើយតប ឬប្រតិកម្មណាមួយពីអ្នកស្រីម៉ម ដើម្បីបង្ហាញនូវការពិតចេញ ពីខ្លួនអ្នកស្រីផ្ទាល់។ គាត់អាចមិនយល់ស្របនឹងការពិតដែលរកឃើញដោយសារព័ត៌មាន ញូវវីក(NewsWeek)និងប្រព័ន្ធ ផ្សព្វផ្សាយជាច្រើនទៀតដែលចុះផ្សាយអំពីករណីអ្នកស្រី ឬក៏ព្រមទទួលថាវាជាការពិត។ គាត់ប្រហែលជាកំពុងព្យាយាម ការពារនូវរូបភាពជាវីរនារីពិភពលោករបស់គាត់។ ចំពោះពួកយើង ពួកយើងបានបាត់បង់ការគោរពចំពោះគាត់រួចទៅហើយ ហើយគាត់មិនគួរគ្រងម្កុដជាវីរនារីទៀតទេ។ ផ្ទុយទៅវិញ គាត់គួរតែត្រូវចាត់ទុកជាអ្នកកេងប្រវ័ញ្ច ដែលមិនខុសពីអ្នកជួញដូរ មនុស្សនោះដែរ ប៉ុន្តែប្រហែលជាអ្នកជួញដូរមនុស្សបែបទំនើប។
ពួកយើងជាស្រ្តីធម្មតា ហើយពួកយើងក៏ចាត់ទុកខ្លួនឯងជាសកម្មជនស្រ្តីនិយមដែរ។ ពួកយើងធ្វើការឆ្លុះបញ្ចាំងថា តើករណីនេះ គ្រាន់តែជះឥទ្ធិពលតែលើអ្នកស្រីម៉មខ្លួនឯង ឬនាំមកនូវរូបភាពអវិជ្ជមាន និងផលប៉ះពាល់ដល់សកម្មជនស្រ្តី ដទៃទៀតសម្រាប់ ការផ្លាស់ប្តូរសង្គមដែរឬទេ?
សរុបជារួមមក វាគឺជាឆាកល្ខោនមួយ និងជាល្បែងអំណាចនៅពីក្រោយញើសឈាមប្រជាជន។ តាមរយៈការសង្កេតមើល ទៅលើការសម្តែង ផ្នែកសង្គម និងនយោបាយទាំងពីរករណីនេះ ស្រ្តីសាមញ្ញដូចជាពួកយើងសង្កេតឃើញ ថាបុព្វហេតុ ពិតប្រាកដ រឺជាឫសគល់មិនត្រូវបានយកមកពិភាក្សាស៊ីជម្រៅ និងរកដំណោះស្រាយនោះទេ។
ពួកយើងលើកនូវសំណួរស្រដៀងគ្នានេះ តើការផ្តួលរំលំនាយករដ្ឋមន្ត្រីហ៊ុន សែន និងជំនួសគាត់ដោយឯកឧត្តម សម រង្ស៊ី និង/ឬ ជំនួសគណបក្សប្រជាជនកម្ពុជាដោយគណបក្សសង្គ្រោះជាតិ នឹងធ្វើឲ្យកម្ពុជាក្លាយជាជាតិមួយល្អប្រសើរ និងធ្វើឲ្យប្រជាជនខ្មែរទទួលបានសុខមាលភាព ការគាំពារសង្គមពេញលេញដែរឬទេ?
អ្វីដែលសំខាន់ជាងនេះសម្រាប់កំណត់បញ្ហានោះគឺ ការមើលឲ្យបានម៉ត់ចត់ទៅលើការផ្លាស់ប្តូរជាលក្ខណៈស្ថាប័ន នយោបាយ និងប្រព័ន្ធ ជាជាងការគេចវះរបស់បុគ្គល និងការបណ្តេញចេញ។ ប្រព័ន្ធនៅទីនេះ ពួកយើងសំដៅលើអភិបាល កិច្ចប្រកប ដោយគណនេយ្យភាព ឬ ការទទួលខុសត្រូវ និងតម្លាភាព និងការដឹកនាំនៅក្នុងអង្គនីតិប្រតិបត្តិនិងនីតិបញ្ញត្តិ ប្រព័ន្ធតុលាការ ដែលមានយុត្តិធម៌និងឯករាជ្យភាព។ ហើយតើការដឹកនាំប្រកប គណនេយ្យភាព ឬ ការទទួលខុសត្រូវ និងតម្លាភាពនោះមានន័យយ៉ាងណា?
ពួកយើងនឹងសម្រាយវា។ ក្នុងនាមជាតំណាងរាស្រ្ត អ្នកមិនអាចគ្រាន់តែបង្កើត និងអនុម័តច្បាប់ និងគោលនយោបាយទៅតាម សភាវគតិរបស់ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០១៤ដោយក្រុមស្រ្តីសាមញ្ញកម្ពុជា
នៅរសៀលម៉ោង២នាមហាវិថីសហព័ន្ធរុស្សី ផ្ទៃមេឃខៀវស្រឡះប្រែគ្របដណ្តប់ដោយពពកខ្មៅ និងខ្យល់បក់បោក ដ៏ខ្លាំងមួយរំពេច។ មួយស្របក់ក្រោយមកភ្លៀងក៏ចាប់ផ្តើមបង្អុរចុះមិនដាច់គ្រាប់ស្ទើរតែមិនចង់ឈប់។ រីឯមនុស្សម្នាកំពុង ស្រវាគ្របអាវភ្លៀង និងអាវក្រៅដើម្បីការពារខ្លួនពីសំណើម និងធូលី។ ពួកយើងបានឈប់ចូលផឹកកាហ្វេ និងរង់ចាំរហូតដល់ ភ្លៀង រាំង។ កាហ្វេឡាតេក្តៅៗ កាហ្វេអាមេរិចកាណូ និងទឹកផ្លែក្រូចវល្លិក្រឡុកត្រូវបានលើកមកអោយពួកយើង ដែលកំពុងសើចក្អាកក្អាយនាវេលានោះ។
តាមផ្ទាំងកញ្ចក់មើលទៅខាងក្រៅពួកយើងឃើញមនុស្សម្នាកំពុងប្រញាប់ប្រញាល់រកកន្លែងជ្រក តែចៀសមិនចូលហាងកាហ្វេ ពីព្រោះគេនឹងត្រូវចំណាយយ៉ាងហោចណាស់ ២ដុល្លារកន្លះគ្រាន់តែជ្រកនៅទីនេះ។ តម្លៃនេះអាចផ្គត់ផ្គង់អាហារបានមួយពេល សម្រាប់គ្រួសារមួយ។ ក្នុងជីវិតរស់នៅជាស្ត្រីសាមញ្ញ ពួកយើងតែងចំណាយពេលភាគច្រើនរបស់យើងក្នុងការគិតរកវិធី ដែលអាចធ្វើឲ្យសមាជិកគ្រួសារក៏ដូចជាមនុស្សជាទីស្រឡាញ់របស់ខ្លួនមានសុវត្ថិភាព និងសុភមង្គល។
សម្រាប់ថ្ងៃរសៀលដោយភ្លៀងជោគជាំនេះគឺជាពេលមួយសម្រាប់ពួកយើងមកគិត និងជជែកឲ្យបានជ្រៅបន្តិចអំពីជីវិត តួនាទី និងរបៀបដែលយើងអាចចូលរួមចំនែកក្នុងការធ្វើឲ្យស្ថានភាពនយោបាយ និងសេដ្ឋកិច្ចសង្គមសម្រាប់សង្គម ដែលយើងកំពុងរស់នៅប្រសើរឡើង។
ជារឿយៗ ពួកយើងភ្លេចចំណាយពេលសូម្បីតែ៥នាទីមកធ្វើការឆ្លុះបញ្ចាំងទៅលើការវិវដ្ត និងលទ្ធផលនៃប្រវត្តិសាស្ត្រ វប្បធម៌ សង្គម និងនយោបាយ។ ថ្ងៃនេះ មិត្តភក្តិដែលជាស្ត្រីធម្មតាពីរបីនាក់មានឱកាសមកពិភាក្សាឲ្យកាន់តែស៊ីជម្រៅថាតើ ភាពជាប់គាំងនយោបាយមានន័យយ៉ាងណា ហេតុអ្វីបានជាឱកាសផ្សះផ្សាគ្នារវាងអ្នកដឹកនាំពួកយើងមិនអាចកើតឡើង តើអ្នកដឹកនាំចង់បានអ្វី និងថាតើវិបត្តិនយោបាយ និងសង្គមមួយនេះនឹងអាចដោះស្រាយបានដោយរបៀបណា។ ទាំងនេះសុទ្ធតែជាសំណួរដង្កូវ។ យើងអាចនិយាយម្យ៉ាងទៀតបានថា វាគ្មានចម្លើយសាមញ្ញសម្រាប់សំនួរទាំងនេះឡើយ ប៉ុន្តែវាមានភាពប្រទាក់ក្រឡាគ្នា និងស្មុគស្មាញ។ ពួកយើងបានចោតជាសំណួរថាតើភាពល្អប្រសើរផ្នែកនយោបាយ និងសង្គមអាចទៅរួចឬទេបើពួកយើងជាពលរដ្ឋនៅតែស្ងៀមស្ងាត់បែបនេះ។
នៅពេលដែលពួកយើងប្រៀបធៀបសំនួរទាំងនេះទៅនឹងស្ថានភាពរបស់អ្នកធ្វើដំណើរក្រោមដំណក់ភ្លៀងយើងឆ្ងល់ថាតើពួកគេគួររង់ចាំរហូតដល់ភ្លៀងរាំងដើម្បីកុំឲ្យទទឹកខ្លួន ឬគួររកវិធីការពារខ្លួនដើម្បីធ្វើយ៉ាងណាឲ្យពូកគេនៅតែ អាចទៅដល់គោលដៅ ដោយសុវត្ថិភាពបាន។ ទោះបីជាពួកគេនៅតែបន្តរង់ចាំយ៉ាងណាក្តី វាមិនប្រាកដថាពួកគេមានសុវត្ថិភាព ហើយក៏មិនច្បាស់ ថាភ្លៀង នឹងរាំងនៅពេលណាដែរ។ ហេតុនេះ វិបត្តិនយោបាយ និងសង្គមក៏ស្រដៀងនឹងស្ថានភាពនេះដែរ ដែលអាចឆ្លុះបញ្ចាំង ទៅលើឥរិយាបថរបស់ពួកយើង ថាតើពួកយើងនឹងចូលរួម ឬធ្វើព្រងើយកន្តើយនឹងរឿងរ៉ាវទាំងនោះឬយ៉ាងណា។
ជាការពិត ពួកយើងត្រូវអរគុណដល់ព្រះភិរុណដែលផ្តល់ឱកាសឲ្យពួកយើងដើម្បីធ្វើការពិភាក្សាឆ្លុះបញ្ចាំងមួយដែល ពោពេញដោយគំនិតយោបល់ និងទស្សនវិស័យចេញពីពលរដ្ឋសាមញ្ញ។ វាប្រាកដណាស់ថាការសន្និដ្ឋានរបស់ពួកយើងអាច មិនមានលក្ខណៈបែបវិជ្ជាជីវៈ មិនប្រកបដោយចំណេះដឹងជ្រៅជ្រះ ឬត្រឹមត្រូវតាមបែបវិទ្យាសាស្រ្ត ប៉ុន្តែពួកយើងមិនព្យាយាម ស្វែងរកចម្លើយដែលត្រូវ ឬអត់នោះទេ ប៉ុន្តែផ្តោតសំខាន់ទៅលើការគិតបែបវិភាគស៊ីជម្រៅ និងឆ្លុះបញ្ចាំង។
ពួកយើងចាត់ទុកការពិភាក្សានេះ ជាកិច្ចសន្ទនា ជាវត្ថុធាតុដើមមិនមែនជាផលិតផលសម្រេចនោះទេ។ គ្មានការសន្និដ្ឋាន ឬវិនិច្ឆ័យជាក់លាក់ណាមួយក្នុងការកំណត់ថាអ្នកណាត្រូវ អ្នកណាខុសឡើយ ហើយទាំងអស់គ្នាមិនគួរមានអារម្មណ៍ ភ័យខ្លាចក្នុងការនិយាយចេញនូវ គំនិតរបស់ខ្លួននោះដែរ។ ការណ៍នេះនឹងជួយបណ្តុះនូវវប្បធម៌របស់ខ្មែរក្នុងការចែករំលែក ការពិភាក្សា និងការរៀនសូត្រ។ ពួកយើងកម្រស្តាប់ និងយកទស្សនៈរបស់ជនសាមញ្ញណាស់ ពីព្រោះពួកយើងត្រូវបាន បង្រៀនឲ្យមានភាពជឿជាក់ទៅលើឯកសារយោងបែបវិទ្យាសាស្រ្ត និងភស្តុតាងតាមបែបវិជ្ជាជីវៈ ដែលជាទូទៅត្រូវបានប្ រើប្រាស់ក្នុងការដកចេញ និងបំបិទសម្លេងរបស់សាមញ្ញជនដែលមានបទពិសោធច្រើនត្រូវចែករំលែក។
ពួកយើងដឹងថាការផ្លាស់ប្តូរចាប់ផ្តើមពីការនិយាយចេញ ជាពិសេសពីអ្នកដែលមិនមានគំនិតអ្វីត្រូវលាក់បាំង និងគ្រាន់តែចង់បានសង្គមមួយដែលមានការគោរព ភាពស្មើគ្នា និងយុត្តិធម៌តែប៉ុណ្ណោះ។
ល្បែងនយោបាយ និងផលប៉ះពាល់ពួកយើងចាប់ផ្តើមមើលចេញពីតួអង្គសំខាន់ដែលមានឥទ្ធិពលផ្នែកនយោបាយ និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រ នេះដែលមានប្រទេសចិន វៀតណាម និងសហរដ្ឋអាមេរិកទាំងក្នុងអតីតកាល និងពេលបច្ចុប្បន្ន។ វាគ្មានវិធីធ្វើនំខេកណា ដែលសុទ្ធល្អនោះទេ ដែលប្រៀបដូចជាជំនួយអភិវឌ្ឍន៍ពីអន្តរជាតិ ដែលជះមកសំដៅជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការវិនិយោគ បរទេស និងក្នុងស្រុកនៅតាមបណ្តាប្រទេសនានា រួមទាំងកម្ពុជាផងដែរ។ បន្ទាប់មកពួកយើងបានចោទសំណួរទៅលើកម្មវិធី វិនិយោគ និងពាណិជ្ជកម្មសេរីភាវូបនីយកម្ម ដែលបង្កើតដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសជាច្រើន និងក្នុងប្រទេសរបស់ពួកយើងផ្ទាល់។ បន្ទាប់មកទៀត ពួកយើងទៅមើលពីភាពតានតឹងផ្នែកនយោបាយរវាងប្រទេសវៀតណាម និងចិន ប៉ុន្តែក៏មើលពីទំនាក់ទំនងដ៏សំខាន់ រវាងសហរដ្ឋអាមេរិច និងចិនក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ចផងដែរ។ ចេញពីការវិភាគជាមូលដ្ឋានរបស់ពួកយើង ទ្វីបអាស៊ី និងតំបន់អាស៊ានគឺជាទីផ្សារដ៏ធំមួយជាមួយនឹងកម្លាំងពលកម្មទាប សម្រាប់ការវិនិយោគរបស់ឯកជន និងសាជីវកម្មរកប្ រាក់ចំណេញ។
កម្ពុជាជាប្រទេសប្រសព្វមួយដែលផ្តល់ឱកាសដល់ការវិនិយោគ និងការធ្វើពាណិជ្ជកម្មយ៉ាងល្អប្រសើរនៅក្នុង តំបន់ដោយរួមបញ្ចូលនូវធនធានធម្មជាតិ និងកម្លាំងពលកម្មទាប។ បណ្តាប្រទេសអភិវឌ្ឍ និងកំពុងអភិវឌ្ឍមើលឃើញ កម្ពុជាជាកន្លែងផ្តល់ឱកាសដល់ការបណ្តាក់ទុន និងធ្វើពាណិជ្ជកម្ម ដែលអាចភ្ជាប់ទៅកាន់ទីផ្សារធំជាងនេះនៅក្នុងតំបន់ ជាពិសេសក្រោយពីសមាហរណកម្មអាស៊ាននៅឆ្នាំ ២០១៥ខាងមុខ។
វាហាក់ដូចជាមើលឃើញថា សហរដ្ឋអាមេរិកកំពុងគាំទ្រគណបក្សប្រឆាំងរបស់កម្ពុជា និងប្រើប្រាស់ជំនួយអភិវឌ្ឍ បរទេសរបស់ខ្លួនជាយុទ្ធសាស្រ្តមួយដើម្បីជំរុញឥទ្ធិពលនៃកម្មវិធីពាណិជ្ជកម្មសេរីរបស់ខ្លួនដែលនឹងអាចពង្រីកទីផ្សារបានកាន់តែទូលាយ និងអាចគ្រប់គ្រងប្រព័ន្ធនយោបាយនៅក្នុងតំបន់នេះ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានមានចំណងទាក់ទងដ៏ប៉ិនប្រសព្វជាមួយកម្ពុជាតាំងពីសម័យសង្គ្រាមវៀតណាមដែលមានកងទ័ពកាន់កាប់ដោយអាមេរិក និងផែនការទម្លាក់ គ្រាប់បែកជាសម្ងាត់ ហើយបន្តចូលមករបបប្រល័យពូជសាសន៍ និងពេលបច្ចុប្បន្ន។ ផ្ទុយទៅវិញប្រទេសចិនមិនបានលូកដៃចូលក្នុងកិច្ចការ រដ្ឋាភិបាល ហើយផ្តល់ប្រាក់កម្ចីទៅលើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តដោយមិនភ្ជាប់មកនូវលក្ខខណ្ឌ សិទ្ធិមនុស្សណាមួយទេ។ ទោះជាយ៉ាងណាក្តីកម្លាំងសេដ្ឋកិច្ច និងនយោបាយដែលកំពុងលូតលាស់ខ្លាំងរបស់ប្រទេសចិន ត្រូវបានដឹងឮជាសាកល និងគួរតែត្រូវបានចាត់ទុកជាមូលដ្ឋាន នៃកម្មវិធីរបស់ខ្លួននៅប្រទេសកម្ពុជា។
សហរដ្ឋអាមេរិកច្បាស់ជាមើលឃើញប្រទេសចិនជាគូប្រកួតប្រជែងនៅក្នុងការគ្រប់គ្រងរបស់ខ្លួនលើពាណិជ្ជកម្មបរទេស និងការវិនិយោគនៅកម្ពុជា។ អ្វីដែលជារឿងគួរឲ្យសោកសៅ និងតានតឹងក្នុងចិត្តសម្រាប់ពួកយើងគឺជនជាតិខ្មែរ ដែលតែងមានជម្លោះផ្ទៃក្នុងជាញឹកញាប់ជាមួយគ្នាឯងចាប់តាំងពីកម្រិតថ្នាក់ដឹកនាំ និងសង្គមទាំងមូល។
ពួកគេជ្រើសរើសគាំទ្រខាងគណបក្សកាន់អំណាច ឬគណបក្សប្រឆាំង ឬក៏ទៅរួមដៃជាមួយស្តេចតោភាគខាងលិច និង/ឬស្តេចខ្លាប្រចាំអាស៊ី។ ក្រៅពីពលរដ្ឋធម្មតា យើងក៏ឃើញមានទាំងអង្គការសង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាលទាំងជាតិ និងអន្តរជាតិ។ តើអ្នកដឹកនាំចង់បានអ្វីពីរឿងនេះ? ប្រហែលចម្លើយដ៏សាមញ្ញបំផុតនោះ គឺដើម្បីបង្កើនផលប្រយោជន៍ កិត្តិយស និងអំណាចរបស់ខ្លួន។ អ្នកដឹកនាំប្រើដៃចង្អុលដាក់គ្នារកអ្នកណាត្រូវអ្នកណាខុសដោយគ្មានការយោគយល់ ឬឆន្ទៈក្នុងការកែតម្រូវកំហុសដែលម្ខាងៗមាន ហើយប្រជាពលរដ្ឋកម្រនឹងបានលឺពីការពន្យល់ដែលសមហេតុផល ពីគណបក្សទាំងពីរណាស់។
អ្វីដែលពួកយើងមើលឃើញគឺគណបក្សមួយកំពុងប្រើប្រាស់កងយោធាដើម្បីគ្រប់គ្រងស្ថានភាពដែលយកលេសជាការរក្សាសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព និង សន្តិសុខសង្គម ខណៈដែលម្ខាងទៀតតវ៉ាថាវាជាការគាបសង្កត់ មិនមាន លក្ខណៈប្រជាធិបតេយ្យ និងរឹតត្បិតសិទ្ធិសេរីភាព និងសិទ្ធិមនុស្សដែលពួកយើងត្រូវតែប្រឆាំង។ជម្លោះដែលចេះ តែបន្តមកនោះគឺសំដៅថាតើសិទ្ធិមនុស្សត្រូវបានគ្រប់គ្រងដោយច្បាប់ និងបទបញ្ញត្តិឬអត់ ដែលធ្វើឲ្យក្រុមប្រឆាំង មិនអាចធ្វើអ្វីបានដោយសេរី។ ទោះជាយ៉ាងនេះក្តី វាមិនបញ្ចប់ត្រឹមនេះដោយស្រួលៗទេ។
ការទាមទារសំខាន់របស់ប្រជាពលរដ្ឋត្រូវបានបំភ្លេចបាត់នៅត្រង់ចំនុចកណ្តាលនៃជម្លោះនេះ។ ប្រសិនបើពួកយើងមិន ប្រុងប្រយ័ត្ន និងពង្រឹងជំហរឲ្យរឹងមាំទេ ពួកយើងជាប្រជាជនសាមញ្ញ និងជាអ្នកដែលរងគ្រោះ នឹងត្រូវបានដឹកនាំទៅរក ទិសដៅខុសៗគ្នាដែលនឹងក្លាយជាផ្នែកមួយនៃល្បែងអំណាចសម្រាប់ពួកអភិជន ឬអ្នកនយោបាយតែពីរបីនាក់ប៉ុណ្ណោះ។ នេះគឺជាប្រភេទឆាកល្ខោនដែលធ្វើឲ្យជនជាតិខ្មែរកើតមាននូវភាពស្អប់ខ្ពើម ភាពភ័យខ្លាច ភាពមិនទុកចិត្ត និងគេចវេស ពីនយោបាយ។ សម្រាប់ប្រជាជនខ្មែរធម្មតា នយោបាយត្រូវកំនត់តែនៅកម្រិតគណបក្សនយោបាយជាជាង ការរួមបញ្ចូល ទំនាក់ទំនងនៃអំណាច និងសមាសភាពនៅកម្រិតប្រជាជនធម្មតានោះឡើយ។
ជាក់ស្តែង មានមនុស្សមួយចំនួនដែលបញ្ចេញប្រតិកម្មទៅលើការផលប៉ះពាល់អវិជ្ជមានពីការអភិវឌ្ឍដូចជាការ បាត់បង់ដីធ្លី ផ្ទះសំបែង ធនធានធម្មជាតិ និងជីវភាពរស់នៅប្រចាំថ្ងៃជាដើម។ ទោះបីជាសកម្មភាពទាំងនេះអាចមិនត្រូវបានបង្កឡើងដោយផ្ ទាល់ពីគណបក្សនយោបាយក៏ដោយ មន្ត្រីដែលបានបោះឆ្នោះជ្រើសតាំងដោយពួកយើងមិនបានបំពេញកិច្ចការ ជាដុំកំភួនក្នុងការធ្វើឲ្យស្ថានភាពទាំងនេះបានប្រសើរឡើងនោះទេក្រៅពីការបង្ក្រាប និងបំភ្លៃការពិត។
ដូចនេះវាបង្កើតឲ្យមានស្ថានភាពតានតឹង ពីព្រោះអ្នកធ្វើការសម្រេចចិត្ត និងអ្នករងគ្រោះមិនអាចសហការគ្នាកំណត់នូវបញ្ហាក្នុងនាមជាអ្នកទទួលកាតព្វកិច្ច និងអ្នកកាន់កាប់សិទ្ធិ។ សាធារណជនចៀសវាងពីការប្រមូលផ្តុំ និងតស៊ូមតិរួមគ្នាដើម្បីសង្គមដ៏ប្រសើរមួយ និងពិភពមួយផ្សេងទៀត ពីព្រោះតែភាពភ័យខ្លាច ខ្វះទំនុកចិត្ត និងខ្វះការលះបង់ក្នុងការយកឈ្នះនូវប្រយោជន៍ផ្ទាល់ខ្លួនមក ឆ្ពោះទៅរកប្រយោជន៍រួមវិញ។
ម្តងហើយម្តងទៀត និងអស់ពីរបបមួយទៅរបបមួយប្រជាជនមានភាពនឿយហត់ក្នុងការផ្តល់ក្តីសង្ឃឹមទៅលើអ្នកដឹកនាំ។ ពីរបីថ្ងៃក្រោយពីការសន្ទនានៅហាងកាហ្វេនាពេលធ្លាក់ភ្លៀងនោះមកពួកយើងមើលទៅមេឃហាក់ដូចជាស្រឡះជាងមុន និងគ្មានភ្លៀង និងទឹកលិចជោជន់នៅក្នុងទីក្រុងច្រើនទេ។ ធម្មជាតិប្រហែលជាចង់ស្ងប់ស្ងាត់បន្តិចចេញពីភាពតានតឹង និងការគាបសង្កត់ផ្នែកនយោបាយ។
វាហាក់ដូចជាប្រសើរឡើងនៅពេលដែលអ្នកដឹកនាំអាចពិភាក្សាពីភាពជាប់គាំងនយោបាយក្នុងឥរិយាបថចាស់ទុំ និងប្រកាន់នូវសន្តិវិធី។ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់នៅឡើយទេពីព្រោះរបៀបវារៈពិតប្រាកដមិនត្រឹមតែជាការបញ្ចូលគ្នា ឬធ្វើការជាមួយគ្នានោះទេ តែផ្តោតសំខាន់ជាងនេះទៅលើការយកនូវបញ្ហាដែលមិនទាន់ បានដោះស្រាយទាំងអស់ របស់ប្រជាជនមកដាក់បញ្ចូលក្នុងដំណោះស្រាយជាលក្ខណៈប្រព័ន្ធ និងប្រកបដោយយុទ្ធសាស្រ្ត។
អំពើសប្បុរសធម៌ កិត្តិនាម និងការទទួលខុសត្រូវពួកយើងឆ្លៀតពេលបន្ថែមទៀតទៅធ្វើការឆ្លុះបញ្ចាំងឲ្យបានកាន់តែច្បាស់ ដើម្បីឈានពីស្រ្តីធម្មតាទៅជាអ្នកវិភាគ បានជ្រៅជ្រះជាងមុនបន្តិច។ ពួកយើងធ្វើការប្រៀបធៀបទិដ្ឋភាពនយោបាយ ខាងដើមទៅនឹងការជជែកវែកញែកថ្មីៗនេះអំពីករណីដែលលាតត្រដាងពីអ្នកស្រី ម៉ម សុម៉ាលី មូលនិធិរបស់គាត់ និងអង្គការដែលទទួលបានជំនួយដោយផ្ទាល់ពីមូលនិធិសុម៉ាលី។ អ្នកស្រី ម៉ម រងការរិះគន់ពីការរៀបចំសាច់រឿងពីមួយទៅមួយ ដើម្បីបង្កើតជារូបភាពនៃការជួយសង្គ្រោះជីវិតស្រ្តី និងកុមារីជាច្រើនចេញពីការជួញដូរមនុស្ស និងទាសភាពផ្លូវភេទ។ គាត់ត្រូវបានលើកតម្កើងជាវីរនារីមួយរូបនៅលើពិភពលោក ក្នុងវិស័យការងាររបស់គាត់។ មូលនិធិម៉មសុម៉ាលី មានការទទួលស្គាល់ជាសាកល ដឹងឮ និងទទួលបាននូវការបរិច្ចាគក៏ដូចជាជំនួយជាច្រើនពីឥស្សរជនកំពូលលើពិភពលោក និងក្រុមអ្នកមាន ដើម្បីគាំទ្រដល់កម្មវិធីប្រឆាំងនឹងការជួញដូរមនុស្ស និងដើម្បីជួយដល់ដំណើរការ នៃមជ្ឈមណ្ឌល ស្តារនីតិសម្បទា។ នៅខែឧសភា ឆ្នាំ២០១៤ អត្ថបទស៊ើបអង្កេតមួយរបស់សារព័ត៌មាន ញូវវីក(NewsWeek) បានបង្ហាញខ្លះៗពីភាពមិនស៊ីគ្នានៃរឿងរ៉ាវ និងការធ្វើបទបង្ហាញរបស់អ្នកស្រីម៉ម ដោយមើលទៅលើការឆ្លើយតបពីស្រ្តី សមាជិកគ្រួសារ និងអ្នកទាំងឡាយដែលជាផ្នែកនៃករណីទាំងនោះ ។ ក្នុងពេលដ៏ខ្លីមួយ មូលនិធិម៉មសុម៉ាលី បានប្រកាសពីការលាលែងរបស់អ្នកស្រីម៉ម ក្រោយពីការស៊ើបអង្កេត និងវាយតម្លៃរបស់ខ្លួន។
ខាងមូលនិធិបានបញ្ជាក់ច្បាស់ថាគ្មានទំនាក់ទំនងអ្វីទៀតទេជាមួយស្រ្តីម្នាក់ឈ្មោះឡុង ប្រុស ដែលត្រូវបានកំនត់ថាជាអ្នកបាន រំដោះពីទាសភាពផ្លូវភេទកន្លងមកនោះ។ យោងទៅតាមសារព័ត៌មាន ញូវវីក (NewsWeek) ប្រុស មកពីគ្រួសារក្រីក្រមួយ ហើយត្រូវបានបញ្ជូនទៅរកការបណ្តុះបណ្តាលវិជ្ជាជីវៈនៅអង្គការ អាហ្វាស៊ីប ( AFESIP) ខណៈដែលគាត់មានពិការភាព ផ្នែកចក្ខុ។ គាត់គ្មានជាប់ពាក់ព័ន្ធអ្វីទាល់តែសោះក្នុងការធ្វើទារុណកម្មពីការជួញដូរផ្លូវភេទ ប៉ុន្តែអ្នកស្រីម៉ម បានរៀបចំរឿងរ៉ាវ ទាំងអស់ឲ្យគាត់និយាយនៅតាមប្រព័ន្ធផ្សព្វផ្សាយ និងការបោះពុម្ពនានា។ ករណីស្រដៀងគ្នានេះរបស់ មាស រដ្ឋា ដែលអ្នកស្រីម៉ម បានរៀបចំឲ្យគាត់បំភ្លៃរឿងរ៉ាវនៅលើទូរទស្សន៍បារាំងដែលថាគាត់ត្រូវបានគេយកទៅលក់នៅផ្ទះបន។ ចុងក្រោយ អ្នកស្រី ម៉ម ត្រូវបានជាប់អន្ទាក់ពីការកុហករបស់ខ្លួន ។
ទាំងនេះគ្រាន់តែជាករណីពីរប៉ុណ្ណោះដែលត្រូវបានលាតត្រដាង ប៉ុន្តែពួកយើងមិនប្រាកដថានៅមានករណី ប៉ុន្មានទៀតដែលបានលាក់បាំង និងស្រ្តីប៉ុន្មាននាក់ដែលត្រូវបានប្រើប្រាស់ជាឧបករណ៍សម្រាប់បង្កើតកិត្តិស័ព្ទឲ្យអ្នកស្រីម៉ម ក៏ដូចជាបម្រើដល់កម្មវិធីរបស់មូលនិធិនោះដែរ។
ពួកយើងជាស្រ្តីសាមញ្ញដែលជឿថាការប្រឆាំងនឹងការជួញដូរមនុស្ស កម្មវិធីប្រឆាំងនឹងការកេងប្រវ័ញ្ច និងទាសភាពផ្លូវភេទ តែងចង់ធ្វើការលុបបំបាត់ទាំងស្រុងនូវមុខរបររកស៊ីផ្លូវភេទ ខណៈដែលមានមនុស្សមួយចំនួន (ភាគច្រើនជាស្រ្តី) ជ្រើសរើស យកមុខរបររកស៊ីផ្លូវភេទជាការចិញ្ចឹមជីវិតដោយស្ម័គ្រចិត្ត និងប្រកបដោយស្មារតីរបស់ខ្លួន។ មូលនិធិ ម៉ម សុម៉ាលី ជាអង្គការមួយក្នុងចំណោមអង្គការទាំងឡាយដែលប្រើប្រាស់គោលការណ៍ជាអ្នកលុបបំបាត់ និងជារឿយៗបំភ្លៃសម្លេង និងសិទ្ធិរបស់អ្នករួចផុតពីការរងគ្រោះពីការជួញដូរ ព្រមទាំងមិនអើពើនឹងសហគមន៍ទាំងមូលរបស់អ្នកប្រកបរបររកស៊ីផ្លូវភេទ។ ស្រ្តីដែលអាចរួមភេទបានតាមផ្លូវច្បាប់ អ្នករកស៊ីផ្លូវភេទជាបុរស និងអ្នកកែភេទគួរតែត្រូវបានផ្តល់នូវការគោរពចំពោះការ គ្រប់គ្រងពេញសិទ្ធិទៅលើរាងកាយ និងស្វ័យភាពផ្នែកភេទរបស់ពួកគេជាជាងការធ្វើឲ្យមានការមាក់ងាយពីសង្គម និងវប្បធម៌ទៅលើពួកគេ។ ដូចនេះការលាលែងរបស់អ្នកស្រីម៉ម សុម៉ាលី មិនបានផ្លាស់ប្តូរ អ្វីច្រើនទេ សម្រាប់អ្វីដែលយើងបាន មើលឃើញរួចជាស្រេចថាជាបញ្ហាក្នុងគោលការណ៍អនុវត្តទាំងមូល និងនយោបាយរបស់អង្គការដែលធ្វើការ ប្រឆាំងនឹង ការជួញដូរមនុស្ស និងទាសភាពផ្លូវភេទ។ ពួកយើងក៏បានចោតជាសំណួរថា តើការស៊ើបអង្កេតដែលធ្វើឡើង ដោយមូលនិធិម៉មសុម៉ាលី នោះ មានឯករាជ្យភាពកម្រិតណា។ ទោះបីជាគេបានអះអាងពីការចំណាយ និងការគ្រប់គ្រង ហិរញ្ញវត្ថុដែលមានតម្លាភាព និងឈប់ពាក់ព័ន្ធនឹងអ្នកស្រីម៉មក៏ដូចជាបុគ្គលពីរបីនាក់ ដែលបានទាក់ទងក្នុងករណី ដែលបានស៊ើបអង្កេតនោះក៏ដោយ តើការបញ្ឈប់នាយកប្រតិបត្តិម្នាក់ចេញពីតំណែងរបស់គាត់ពិតជា អាចបញ្ជាក់ថា មូលនិធិម៉មសុម៉ាលីជាអង្គការដែលគួរឲ្យទុកចិត្ត និងធ្វើការងារដែលមានតម្លៃពិតប្រាកដមែនឬទេ? វាពិបាកនឹងជឿណាស់ថា ស្ថាប័នទាំងមូល និងអ្នកគ្រប់គ្រងនៅមូលនិធិម៉មសុម៉ាលី មិនបានដឹងពីបញ្ហានិងភាពមិនប្រក្រតីក្នុងរឿងរបស់ម៉មសុម៉ាលី និងប្រតិបត្តិការរបស់គាត់ បន្ទាប់ពីប្រតិបត្តិការកម្មវិធីអស់រយៈពេលជាយូរមក ហើយ។ ពួកយើងរំពឹងថា មូលនិធិម៉មសុម៉ាលី នឹងត្រួតពិនិត្យគោលការណ៍សម្រាប់បំពេញការងារ និងតម្លាភាពរបស់ខ្លួនឡើងវិញ និងគណនេយ្យភាពទៅលើស្រី្ត និង កុមារីរាប់រយរាប់ពាន់នាក់ ដែលមូលនិធិបានអះអាងថានឹងជួយសង្រ្គោះតាមគំរូអនុវត្តបែបនេះ។
នយោបាយ និងទំនួលខុសត្រូវរបស់បុគ្គល និងស្ថាប័ន ខណៈដែលយើងកំពុងមើលទៅលើទំនួលខុសត្រូវរបស់ស្ថាប័ន ពួកយើងក៏សង្ឃឹមដែរថាអ្នកស្រីម៉មនឹងទទួលខុសត្រូវចំពោះការកុហកបោកប្រាស់របស់ខ្លួន ហើយចេញមកប្រឈមមុខនឹង សាធារណជន ជាពិសេសស្រ្តី និងកុមារីជាច្រើនដែលត្រូវបាននាំមកមជ្ឈមណ្ឌលក្រោមការដឹកនាំរបស់គាត់ ជាជាង ការលាលែងពីមុខតំណែងជានាយកប្រតិបត្តិហើយនៅបន្តសម្ងំយ៉ាងស្ងៀមស្ងាត់បែបនេះ។ នោះអាចចាត់ទុកថាជាទង្វើ មិនទទួលខុសត្រូវរបស់អ្នកដែលមានឋានៈខ្ពង់ខ្ពស់។
វាជារឿងគួរឲ្យភ្ញាក់ ផ្អើលមួយដែលមកដល់ថ្ងៃនេះ ពួកយើងមិនបានលឺការឆ្លើយតប ឬប្រតិកម្មណាមួយពីអ្នកស្រីម៉ម ដើម្បីបង្ហាញនូវការពិតចេញ ពីខ្លួនអ្នកស្រីផ្ទាល់។ គាត់អាចមិនយល់ស្របនឹងការពិតដែលរកឃើញដោយសារព័ត៌មាន ញូវវីក(NewsWeek)និងប្រព័ន្ធ ផ្សព្វផ្សាយជាច្រើនទៀតដែលចុះផ្សាយអំពីករណីអ្នកស្រី ឬក៏ព្រមទទួលថាវាជាការពិត។ គាត់ប្រហែលជាកំពុងព្យាយាម ការពារនូវរូបភាពជាវីរនារីពិភពលោករបស់គាត់។ ចំពោះពួកយើង ពួកយើងបានបាត់បង់ ការគោរពចំពោះគាត់រួចទៅហើយ ហើយគាត់មិនគួរគ្រងម្កុដជាវីរនារីទៀតទេ។ ផ្ទុយទៅវិញ គាត់គួរតែត្រូវចាត់ទុកជា អ្នកកេងប្រវ័ញ្ច ដែលមិនខុសពីអ្នកជួញដូរ មនុស្សនោះដែរ ប៉ុន្តែប្រហែលជាអ្នកជួញដូរមនុស្សបែបទំនើប។
ពួកយើងជាស្រ្តីធម្មតា ហើយពួកយើងក៏ចាត់ទុកខ្លួនឯងជាសកម្មជនស្រ្តីនិយមដែរ។ ពួកយើងធ្វើការឆ្លុះបញ្ចាំងថា តើករណីនេះគ្រាន់តែជះឥទ្ធិពលតែលើអ្នកស្រីម៉មខ្លួនឯង ឬនាំមកនូវរូបភាពអវិជ្ជមាន និងផលប៉ះពាល់ ដល់សកម្មជន ស្រ្តីដទៃទៀតសម្រាប់ការផ្លាស់ប្តូរសង្គមដែរឬទេ?
សរុបជារួមមក វាគឺជាឆាកល្ខោនមួយ និងជាល្បែងអំណាចនៅពីក្រោយញើសឈាមប្រជាជន។ តាមរយៈការសង្កេតមើលទៅ លើ ការសម្តែង ផ្នែកសង្គម និងនយោបាយទាំងពីរករណីនេះ ស្រ្តីសាមញ្ញដូចជាពួកយើងសង្កេតឃើញថាបុព្វហេតុពិតប្រាកដ រឺជាឫសគល់មិនត្រូវបានយកមកពិភាក្សាស៊ីជម្រៅ និងរកដំណោះស្រាយនោះទេ។ ពួកយើងលើកនូវសំណួរស្រដៀងគ្នានេះ តើការផ្តួលរំលំនាយករដ្ឋមន្ត្រីហ៊ុន សែន និងជំនួសគាត់ដោយឯកឧត្តម សម រង្ស៊ី និង/ឬ ជំនួសគណបក្សប្រជាជនកម្ពុជា ដោយគណបក្សសង្គ្រោះជាតិ នឹងធ្វើឲ្យកម្ពុជាក្លាយជាជាតិមួយល្អប្រសើរ និងធ្វើឲ្យប្រជាជនខ្មែរទទួលបានសុខមាលភាព ការគាំពារសង្គមពេញលេញដែរឬទេ? អ្វីដែលសំខាន់ជាងនេះសម្រាប់កំណត់បញ្ហានោះគឺ ការមើលឲ្យបានម៉ត់ចត់ទៅលើ ការផ្លាស់ប្តូរជាលក្ខណៈស្ថាប័ន នយោបាយ និងប្រព័ន្ធ ជាជាងការគេចវះរបស់បុគ្គល និងការបណ្តេញចេញ។ ប្រព័ន្ធនៅទីនេះ ពួកយើងសំដៅលើអភិបាលកិច្ចប្រកបដោយគណនេយ្យភាព ឬ ការទទួលខុសត្រូវ និងតម្លាភាព និងការដឹកនាំនៅក្នុងអង្គនីតិប្ រតិបត្តិនិងនីតិបញ្ញត្តិ ប្រព័ន្ធតុលាការដែលមានយុត្តិធម៌និងឯករាជ្យភាព។ ហើយតើការដឹកនាំប្រកប គណនេយ្យភាព ឬ ការទទួលខុសត្រូវ និងតម្លាភាពនោះមានន័យយ៉ាងណា?
ពួកយើងនឹងសម្រាយវា។ ក្នុងនាមជាតំណាងរាស្រ្ត អ្នកមិនអាចគ្រាន់តែបង្កើត និងអនុម័តច្បាប់ និងគោលនយោបាយ ទៅតាមសភាវគតិរបស់អ្នក និងទៅតាមការចង់បានរបស់ពួកអភិជនប៉ុន្មាននាក់នោះទេ ប៉ុន្តែគឺធ្វើឡើងសម្រាប់ពួកយើង អ្នកដែលគាំទ្រអ្នកជាតំណាង ដែលភាគច្រើនរងផលប៉ះពាល់ និងជាអ្នកដែលតំណាងឲ្យរាជាណាចក្រនេះទាំងមូល មិនមែនក្រុមហ៊ុនសាជីវកម្មចំរុះជាតិសាសន៍ និងអ្នកមានលុយមានអំណាចស្ទើរតែសព្វគ្រប់លើធនធានរបស់ពួកយើងនោះទេ។ រដ្ឋមន្ត្រី មន្តី្រនៅតាមក្រសួងរដ្ឋាភិបាល និងការិយាល័យនានាត្រូវបំពេញកាតព្វកិច្ចជាមុខងារសាធារណៈរបស់ខ្លួន ជាមួយពួកយើង និងដើម្បីពួកយើង មិនមែនសម្រាប់បំពេញផលប្រយោជន៍ក្រុម គណបក្ស និងបុគ្គលផ្ទាល់ខ្លួននោះទេ។ ពួកយើងចង់ឃើញការ វិនិយោគរបស់រដ្ឋលើវិស័យសាធារណៈឲ្យបានច្រើនជាងរបស់ឯកជន។
ពួកយើងចង់ឃើញធនធានរបស់រដ្ឋត្រូវបានប្រមូល គ្រប់គ្រង និងបែងចែកដោយត្រឹមត្រូវ និងប្រកបដោយសមធម៌។ ហើយពួកយើងក៏ដឹងថាវាគឺជាចំណោទដ៏លំបាកមួយដើម្បីដោះស្រាយបញ្ហាទាំងនេះ ពីព្រោះកម្ពុជាស្ថិតជាផ្នែកមួយ នៃពិភពលោក និងសាកលលោកនាពេលបច្ចុប្បន្នគឺកំពុងរងការបំផ្លិចបំផ្លាញនិងស្ថិតក្នុងភាពគ្រោះថ្នាក់។
ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរជាប្រព័ន្ធ រាល់បុគ្គលគ្រប់រូបត្រូវរាប់បញ្ចូលក្នុងការដឹងឮ ចូលរួម និងត្រួតពិនិត្យពីអ្វីដែលអ្នកដឹកនាំ យើងកំពុងធ្វើ និងទិសដៅដឹកនាំស្ថាប័នក៏ដូចជាជាតិទាំងមូល។ ចូរចងចាំថា ពួកយើងជាផ្នែកមួយនៃបញ្ហា និងដំណោះស្រាយ ផងដែរ។ ឧទាហរណ៍ថ្ងៃនេះបានបង្ហាញយ៉ាងច្បាស់រួចទៅហើយថា ពួកយើងជាស្រ្តីធម្មតាកំពុងធ្វើឲ្យមានភាពខុសប្លែក ពីព្រោះពួកយើងអាចបញ្ចេញទស្សនៈរបស់យើង និងមិននៅស្ងៀមទៀតទេ។ ការកម្ចាត់ភាពភ័យខ្លាច និងភាពស្ងៀមស្ងាត់ របស់យើងគឺជាជំហានដ៏អស្ចារ្យមួយរួចជាស្រេច ដែលពួកយើងបានដើរមួយជំហាន និងមិនភ័យខ្លាចក្នុងការ បន្តដំណើរ ដ៏វែងឆ្ងាយប្រកបដោយឧបសគ្គ ដើម្បីឆ្ពោះទៅរកសេរីភាពឡើយ។
អ្នក និងទៅតាមការចង់បានរបស់ពួកអភិជនប៉ុន្មាននាក់នោះទេ ប៉ុន្តែគឺធ្វើឡើងសម្រាប់ពួកយើង អ្នកដែលគាំទ្រអ្នកជាតំណាង ដែលភាគច្រើនរងផលប៉ះពាល់ និងជាអ្នកដែលតំណាងឲ្យរាជាណាចក្រនេះទាំងមូល មិនមែនក្រុមហ៊ុនសាជីវកម្មចំរុះ ជាតិសាសន៍ និងអ្នកមានលុយមានអំណាចស្ទើរតែសព្វគ្រប់លើធនធានរបស់ពួកយើងនោះទេ។ រដ្ឋមន្ត្រី មន្តី្រនៅតាមក្រសួង រដ្ឋាភិបាល និងការិយាល័យនានា ត្រូវបំពេញកាតព្វកិច្ចជាមុខងារសាធារណៈរបស់ខ្លួនជាមួយពួកយើង និងដើម្បីពួកយើង មិនមែនសម្រាប់បំពេញផលប្រយោជន៍ក្រុម គណបក្ស និងបុគ្គលផ្ទាល់ខ្លួននោះទេ។ ពួកយើងចង់ឃើញការ វិនិយោគរបស់រដ្ឋ លើវិស័យសាធារណៈឲ្យបានច្រើនជាងរបស់ឯកជន។ ពួកយើងចង់ឃើញធនធានរបស់រដ្ឋត្រូវបានប្រមូល គ្រប់គ្រង និងបែងចែកដោយត្រឹមត្រូវ និងប្រកបដោយសមធម៌។ ហើយពួកយើងក៏ដឹងថាវាគឺជាចំណោទ ដ៏លំបាកមួយដើម្បី ដោះស្រាយ បញ្ហាទាំងនេះ ពីព្រោះកម្ពុជាស្ថិតជាផ្នែកមួយនៃពិភពលោក និងសាកលលោកនាពេលបច្ចុប្បន្ន គឺកំពុងរងការបំផ្លិចបំផ្លាញ និងស្ថិតក្នុងភាពគ្រោះថ្នាក់។
ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរជាប្រព័ន្ធ រាល់បុគ្គលគ្រប់រូបត្រូវរាប់បញ្ចូលក្នុងការដឹងឮ ចូលរួម និងត្រួតពិនិត្យពីអ្វីដែលអ្នកដឹកនាំ យើងកំពុងធ្វើ និងទិសដៅដឹកនាំស្ថាប័នក៏ដូចជាជាតិទាំងមូល។ ចូរចងចាំថា ពួកយើងជាផ្នែកមួយនៃបញ្ហា និង ដំណោះស្រាយ ផងដែរ។ ឧទាហរណ៍ថ្ងៃនេះបានបង្ហាញយ៉ាងច្បាស់រួចទៅហើយថា ពួកយើងជាស្រ្តីធម្មតាកំពុងធ្វើឲ្យមានភាពខុសប្លែក ពីព្រោះពួកយើងអាចបញ្ចេញទស្សនៈរបស់យើង និងមិននៅស្ងៀមទៀតទេ។ ការកម្ចាត់ភាពភ័យខ្លាច និងភាពស្ងៀមស្ងាត់ របស់យើងគឺជាជំហានដ៏អស្ចារ្យមួយរួចជាស្រេច ដែលពួកយើងបានដើរមួយជំហាន និងមិនភ័យខ្លាចក្នុងការបន្ត ដំណើរ ដ៏វែងឆ្ងាយប្រកបដោយឧបសគ្គ ដើម្បីឆ្ពោះទៅរកសេរីភាពឡើយ។
- First Story
- South and Central Asia
